វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

 1030
ថ្ងៃផ្សាយ | 31-01-2020 ប្រភេទ | សម្រស់ទូទៅ
វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

យើងមិនអាច​បញ្ឈប់​ការ​វិវត្ត​របស់​រាងកាយ​បាន​នោះទេ ដោយ​វា​ប្រែប្រួល​រហូត​ពី ១​ថ្ងៃ​ទៅ ១​ថ្ងៃ ពី ១​ខែ​ទៅ ១​ខែ និងពី ១​ឆ្នាំ​ទៅ ១ឆ្នាំ។ តែយើង​អាច​អនុវត្ត​ទម្លាប់​រស់នៅ​មួយចំនួន ដើម្បី​ជួយ​កុំឲ្យ​ស្បែក​របស់​យើង ចាស់លឿន​ ដល់​ថ្នាក់​មើលទៅ ចាស់ជាង​អាយុ​ខ្លាំងពេក។

១. កាត់បន្ថយ​ការញ៉ាំ​ស្ករ

ការញ៉ាំអាហារ ដែល​មាន​ជាតិស្ករ​ផ្អែមខ្លាំង បានជំរុញ​ឲ្យ​រាងកាយ​របស់​យើង ឆាប់ចាស់ និង​បណ្ដាល​ឲ្យ​ឡើង​ស្នាមអុច​ខ្មៅ ខ្សោះជាតិទឹក និង​មាន​ស្នាមជ្រួញ។ អ្នកជំនាញ ណែនាំ​ថា ដើម្បី​កុំឲ្យ​ឆាប់​ចាស់ យើង​គួរ​កាត់បន្ថយ​ការញ៉ាំ​ជាតិស្ករ និង​ចៀសវាង​ការ​ញ៉ាំអាហារ និង​ភេសជ្ជៈ​ផ្អែមខ្លាំង។

២. រក្សាកម្រិត កាល់ស្យូម​ ឲ្យបាន​គ្រប់គ្រាន់

យើង​ប្រហែល​ជាដឹងហើយ កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹងរឹងមាំ។ លើសពីនេះ វាក៏មាន​មុខងារ​សំខាន់​ជួយ​ការពារ​យើង មិន​ឲ្យ​ឆាប់ចាស់​ទាំង​អាយុ​នៅក្មេង​ផងដែរ។

1

៣. កុំគេងផ្កាប់មុខ

បើយើង​ទម្លាប់​គេង​ផ្កាប់មុខ យើងចាំបាច់​​ត្រូវកែ​ទម្លាប់នេះ​ភ្លាម បើមិន​ចង់​ឆាប់ចាស់​លឿន​ទេ។ ការសិក្សា និង​អ្នកជំនាញ​ជាច្រើន បាន​លើកឡើង​ថា ការគេង​ផ្កាប់មុខ​ទៅ​លើ​ខ្នើយ បណ្ដាល​ឲ្យ​ស្បែក​ជ្រួញ ដោយ​ពិបាក​ត្រឡប់​មក​ដូច​ធម្មតា​វិញ​ណាស់។

៤. កុំងូតទឹកយូរពេក

ដើម្បី​កុំឲ្យ​ស្បែក​ឆាប់ចាស់ រឿង​ដែល​ត្រូវ​ចៀសវាង ១ទៀត គឺកុំងូត​ទឹក​យូរពេក ជាពិសេស ទឹកក្តៅ។ ការងូត​ទឹក​យូរពេក បណ្ដាល​ឲ្យ​ខូច​ស្បែក និង​ស្ងួតស្បែក។ មិនតែ​ប៉ុណ្ណោះ វាបណ្ដាល​លេចចេញ​សញ្ញា​ស្បែក​ចាស់ ដូចជា ជ្រួញ និង​យារ។

៥. ការពារ​កុំឲ្យ​ប៉ះកម្ដៅ​ថ្ងៃ​ច្រើនពេក

កម្ដៅថ្ងៃ មាន​តួនាទី​សំខាន់ ជួយពន្លឿន​ការឆាប់​ចាស់​ជាងអាយុ ហើយ​បើយើង​ត្រូវ​កម្ដៅថ្ងៃ​កាន់តែ​ខ្លាំង យើង​នឹង​ឆាប់ចាស់​កាន់តែ​ខ្លាំង​ផងដែរ។ ដូច្នេះ បើមិន​ចង់​ឲ្យ​ស្បែក​ឆាប់​ចាស់​ទេ យើងត្រូវ​ការពារ​ខ្លួន កុំឲ្យ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំងពេក។

2

៦. ផឹកតែបៃតង

តែបៃតង គឺល្អបំផុត​សម្រាប់​រាងកាយ ទាំង​ខាងក្នុង និង​ខាងក្រៅ ដោយ​វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ជួសជុល​កោសិកា​ខូច និង​មើលទៅ​ក្មេងជាង​មុន។ វាក៏ជួយ​បំបាត់​ការ​ឡើង​កន្ទួលក្រហម និង​រមាស់​នៅ​លើស្បែក​ផងដែរ ដោយសារ​វាមាន​សមាសធាតុ​ប្រឆាំង​ការ​រលាក។ យើង​ក៏អាច​ប្រើ​កញ្ចប់​តែ​តូចៗ ដែល​ប្រើប្រាស់​រួចហើយ ដាក់​លើ​រង្វង់​ភ្នែក​ផងដែរ ដើម្បី​ជួយ​ការពារ​ការ​ឡើង​រង្វង់​ខ្មៅ​ត្រង់ភ្នែក។

៧. ញ៉ាំ​ផ្លែប្ល៊ូប៊ើរី ឬផ្សេងទៀតដែលមាន Glutathione

នៅស្រុក​ខ្មែរយើង ផ្លែប្ល៊ូប៊ើរី ត្រូវបាន​នាំចូល​ពី​បរទេស ដោយ​វាមិន​ត្រឹមតែ​មានរ​សជាតិ​ឆ្ងាញ់​នោះទេ វាថែម​ទាំង​ជួយ​ប្រឆាំង​ការ​វិវត្ត​ល្បឿន​របស់​ស្បែក​ថែម​ទៀត។ នេះ​ដោយសារ​ផ្លែប្ល៊ូប៊ើរី សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

៨. កុំគិត ឬស្ត្រេសច្រើន

ស្ត្រេសច្រើន ជាកត្ដា​ចម្បង​មួយ ជំរុញ​ឲ្យ​រាងកាយ​យើង​ឆាប់​ចាស់។ មិនតែ​ប៉ុណ្ណោះ ការគិត​ច្រើន និង​ថប់បារម្ភ ក៏បណ្ដាល​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ​ផងដែរ។ ដូច្នេះ កុំឲ្យ​បញ្ហា​ទាំង​នេះ កើត​ឡើង​លើ​រូប​យើង​ច្រើន​ពេក។ ការ​ញាំជីវជាតិ Inositol (អ៊ីណូស៊ីតូល) ជា​មធ្យោបាយ​មួយ ជួយ​ឲ្យ​សម្រួល​សរសៃប្រសាទ​របស់​យើង និង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន​រីករាយ ហើយ​វាជា​វិធី​ល្អ ជួយ​យើង​មិន​ឲ្យ​ឆាប់​ចាស់។


អត្ថបទ​គួរអាន៖

ដោយៈ Beauty Recipe
ប្រភពៈ Beauty Recipe


បញ្ចេញមតិ/Comment
  •  ផលិតផល លក់ដាច់ ៖


    សេវាដឹកជញ្ជូន៖
    ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ផលិតផលជូនអតិថិជន គ្រប់ខេត្ត/ក្រុង ដោយឥតគិតថ្លៃ!!



    សេវាដឹកជញ្ចូន

    សម្រាប់អតិថិជនកុម្ម៉ង់ទិញ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តគឺ សេវាកម្មដឹកជញ្ជូន លឿនរហ័សទាន់ចិត្ត។

    វិធីសាស្រ្តទូទាត់ប្រាក់

    ១. ទូទាត់ពេលទំនិញដឹកជញ្ជូនទៅដល់កន្លែង ឬទីតាំងណាត់ជួប
    ២. ទូទាត់តាមភ្ញាក់ងារ Wing, e-Money ឬ TrueMoney
    ៣. ទូទាត់តាមធនាគា ABA ឬ Cathay iBanking
    ៤. ទូទាត់តាម លីហួរវេលយ ឬ AMK
    ៥. ទូទាត់តាម Online (Credit/Debit Card)
    វិធីសាស្រ្តទូទាត់ប្រាក់