គួរអាន! តើវីតាមីន Biotin (B7) មានតួនាទី ឬផលប្រយោជន៌អ្វីខ្លះដល់រាងកាយ?

 3547
ថ្ងៃផ្សាយ | 30-01-2020 ប្រភេទ | សុខភាពទូទៅ
គួរអាន! តើវីតាមីន Biotin (B7) មានតួនាទី ឬផលប្រយោជន៌អ្វីខ្លះដល់រាងកាយ?

វីតាមីនបាយអូទីន (Biotin)គឺជាវីតាមីនងាយរលាយក្នុងទឹក វាជាផ្នែកមួយនៃក្រុម B វីតាមីន (B7)។
រាងកាយទាំងមូលត្រូវការ Biotin បាយអូទិន ដើម្បីជួយបំប្លែងសារធាតុចិញ្ចឹមមួយចំនួនទៅជាថាមពល។
វាក៏ដើរតួយ៉ាងសំខាន់ក្នុងការទ្រង់សុខភាពសក់, ស្បែក និងក្រចក។
បើសិនមិនទទួលទានបាយអូទិនគ្រប់គ្រាន់ទេ នឹងមានបព្ហាជ្រុះសក់ រឺឡើងកន្ទួលក្រហម។

តើអ្នកវិទ្យាសាស្រ្តបាននិយាយអ្វីខ្លះអំពី Biotin និងការលូតលាស់របស់សក់?
Karatin គឺជាប្រូតេអ៊ីនដំបូងបង្អស់ដែលបង្កើតសក់ ស្បែក និងក្រចក ។ មានការបញ្ចាក់យ៉ាងច្បាស់ថា Biotin ពិតជា
ជួយទ្រទ្រង់អភិវឌ្ឃន៍ហេដ្ឋារចនាសម្ពន័រាងកាយដែលបង្កើតដោយសមាធាតុប្រតេអ៊ីន Karatin នៅក្នុងរាងកាយ។

មានការសិក្សាស្រាចជ្រាវមួយ ក្នុងឆ្នាំ ២០១៥ ទៅលើស្រ្តីម្នាក់ដែលមានបព្ហាសក់ស្តើង​ មានការផ្តល់នៅអាហារបំប៉នដែលមាន
សមាសធាតុ Biotin នៅក្នុងអាហារបំប៉ននោះ ដោយអោយស្រ្តីនោះហូបមួយថ្ងៃពីរគ្រាប់ រយះពេល 90 ថ្ងៃ។ ការតាមដាន
រូបថតពីពេលចាប់ផ្តើមហូប រហូតដល់ថ្ងៃបញ្ចប់ ។ ការស្រាវជ្រាវរកឃើញថា ស្រ្តីទទួលទានអាហារបំប៉នមាន Biotin គឺមានកាប្រទះ
ឃើញការលូតលាស់កូនសក់ថ្មី នៅតំបន់ដែលមានការជ្រុះសក់ដែលមិនសក់ដុះពីមុនមក។

អាហារដែលសំបូរដោយវីតាមីន Biotin រួមមាន៖
  • ? សាច់សត្វដូចជា (ថ្លើម និងក្រលៀន)
  • ? ស៊ុត (ផ្នែកលឿង)
  • ? គ្រាប់ធុញជាតិ គ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់វ៉ល់ណាត់
  • ? ផ្លែចេក
  • ? ផ្កាខាត់ណា
  • ? ផ្សិត
  • ? មើមស្រូវសាលី

2

អត្ថប្រយោជន៍របស់វីតាមីន Biotin

?ជំនូយសុខភាពសក់ បាយអូទីន (វីតាមីន B7) មានតួនាទីជួយពន្លឿននៃការបណ្តុះកូនសក់ថ្មី ជំរុញអោយសក់ដុះវែងលឿន បំបាត់បព្ហាសក់ជ្រុះ បំប៉នឬសសក់ ស្បែកក្បាល ជួយអោយសក់មានសំណើម សរសៃសក់មានទំងន់ និងភ្លឺរលោង។

?ការថែរក្សាស្បែក វាផ្តល់នូវសុខភាពល្អដល់សក់និងស្បែក។ វាជួយធ្វើឱ្យស្បែកមានភាពស្រស់ថ្លា។

?បំប៉នផ្នែកក្រចក បំប៉ន និងថែរក្សាដល់ផ្នែកក្រចកដៃ និងជើង។ វាជួយអោយ/ជំរុញក្រចកដុះលឿន រឹងមាំ និងរលាងស្អាត។

?ការរំលាយអាហារ វាដើរតួនាទីជាកត្តាជំរុញសម្រាប់ការគ្រប់គ្រងប្រតិកម្មមេតាប៉ូលីសជាច្រើននៅក្នុងខ្លួន។ ប្រតិកម្មទាំងនេះទទួលខុសត្រូវក្នុងការផ្តល់ថាមពលនៅក្នុងខ្លួន។

?ការថែរក្សាជាលិកា វាជួយក្នុងការលូតលាស់ការជួសជុលនិងថែរក្សាជាលិកាសាច់ដុំ។ វាគាំទ្រដល់ដំណើរការត្រឹមត្រូវនៃជាលិកាប្រព័ន្ធសរសៃប្រសាទ។

?ការសម្រកទម្ងន់ វាជួយរក្សាទំងន់រាងកាយឱ្យមានសុខភាពល្អហេតុដូច្នេះល្អសម្រាប់មនុស្សដែលទទួលរងពីការធាត់។

?បេះដូងមានសុខភាពល្អ វាគាំទ្រដល់សុខភាពបេះដូងល្អ។ វាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន។

?សំយោគសមាសធាតុ វាដើរតួយ៉ាងសំខាន់ក្នុងការសំយោគសមាសធាតុសំខាន់ៗដែលត្រូវការសម្រាប់ថែរក្សាសុខភាពរាងកាយឱ្យបានល្អ។

?វាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អនិងជួយក្នុងការគ្រប់គ្រងអាំងស៊ុយលីនផងដែរ។ ដូច្នេះវាល្អសម្រាប់ប្រជាជនដែលកំពុងទទួលរងពីជំងឺទឹកនោមផ្អែម។

អត្ថប្រយោជន៍ផ្សេងទៀតដែល Biotin ផ្តល់អោយ​

វីតាមីន Biotin នេះជួយគាំទ្រការរំលាយអាហារ វាបម្លែងក្លុយកូស ពីកាបូអ៊ីដ្រាតទៅជាថាមពលសំរាប់
រាងកាយ, ជួយអាស៊ីអាមីណូបំពេញមុខងារធម្មតារបស់រាងកាយ ហើយមិនតែប៉ុណ្ណោះ Biotin ក៍ចូលរួមចំណែកជួយដូចជា៖

  • កាត់បន្ថយការរលាក
  • ធ្វើអោយប្រសើរឡើងនូវមុខងារនៃការយល់ដឹង
  • ជួយបញ្ចុះជាតិស្ករក្នុងឈាម ជំពោះអ្នកមានជំងឺទឹកនោមផ្អែម
  • ជួយបង្កើនកូលេស្តេរ៉ូល ល្អ HDL និងកាត់បន្ថយកូលេស្តេរ៉ូ អាក្រក់ LDL

1,2

កង្វះវីតាមីន Biotin

ពេលយើងក្នុងខ្លួនយើងខ្វះវីតាមីន Biotin (B7) គឺធ្វើអោយមានផលវិបាក ឬបញ្ហាដូចខាងក្រោម៖

  • ? ជ្រុះសក់
  • ? សក់ និងក្រចកផុយស្រួយ
  • ? ស្បែក​ស្ងួត
  • ? សុខភាពខ្សោយ
  • ? កម្រិតថាមពលថយចុះនៅក្នុងរាងកាយ
  • ? អស់កម្លាំងល្ហិតល្ហៃ
  • ? ការចុះខ្សោយពោះវៀន
  • ? ផលវិបាកប្រពន្ធ័រំលាយអាហារ
  • ? ឈឺសាច់ដុំ
  • ? ការប្រែប្រួល​អារម្មណ៍
  • ? រមួលក្រពើ

អត្ថបទ​គួរអាន៖

ដោយៈ Beauty Recipe
ប្រភពៈ Beauty Recipe


បញ្ចេញមតិ/Comment
  •  ផលិតផល លក់ដាច់ ៖


    សេវាដឹកជញ្ជូន៖
    ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ផលិតផលជូនអតិថិជន គ្រប់ខេត្ត/ក្រុង ដោយឥតគិតថ្លៃ!!



    សេវាដឹកជញ្ចូន

    សម្រាប់អតិថិជនកុម្ម៉ង់ទិញ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តគឺ សេវាកម្មដឹកជញ្ជូន លឿនរហ័សទាន់ចិត្ត។

    វិធីសាស្រ្តទូទាត់ប្រាក់

    ១. ទូទាត់ពេលទំនិញដឹកជញ្ជូនទៅដល់កន្លែង ឬទីតាំងណាត់ជួប
    ២. ទូទាត់តាមភ្ញាក់ងារ Wing, e-Money ឬ TrueMoney
    ៣. ទូទាត់តាមធនាគា ABA ឬ Cathay iBanking
    ៤. ទូទាត់តាម លីហួរវេលយ ឬ AMK
    ៥. ទូទាត់តាម Online (Credit/Debit Card)
    វិធីសាស្រ្តទូទាត់ប្រាក់