អាហារសំខាន់ៗ ៧ មុខ​ដែល​អ្នកគួរបរិភោគ​សម្រាប់​សុខភាពភ្នែក​របស់​អ្នក

 866
ថ្ងៃផ្សាយ | 05-11-2019 ប្រភេទ | សុខភាពទូទៅ
អាហារសំខាន់ៗ ៧ មុខ​ដែល​អ្នកគួរបរិភោគ​សម្រាប់​សុខភាពភ្នែក​របស់​អ្នក

១. ត្រី

សាច់​ត្រី ភាគ​ច្រើន​គឺ​ល្អ​សម្រាប់​សុខភាព​ភ្នែក ជា​ពិសេស​គឺ​ ត្រី​សាល់ម៉ុន​។ សាច់​ត្រី​មាន​ជាតិ​ អូមេហ្គា ៣ ដែល​ជួយ​ឱ្យ​ភ្នែក​ភ្លឺ និង ជួយ​ផ្តល់​សំណើម​ដល់​ស្រទាប់​ភ្នែក​ផង​ដែរ។

២. ស៊ុត

ស៊ុត​ក៏​ជា​អាហារ​មួយ​ប្រភេទ​ដែល​ជំនួយ​ដល់​ភ្នែក​ផង​ដែរ​ ជា​ពិសេស​វា​មាន​ផ្ទុក​នូវ​ វីតាមីនA​ ដែល​ជួយ​ពន្យា​នូវ​ការ​ចុះ​ទន់​ខ្សោយ​នៃ​ភ្នែក​ ដូចជា​មាន​សភាព​ព្រិល ជាដើម។

1,2,3
៣. គ្រាប់ធញ្ញជាតិ អាល់ម៉ុន

គ្រាប់​អាល់ម៉ុន មិន​ត្រឹម​តែ​ជា អាហារ​សម្រន់​ដែល​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ គឺ​វា​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ វីតាមីន E ដែល​​ពង្រឹង​នូវ​ស្រទាប់​ការ​ពារ​នៃ​ភ្នែក​ទៀត​ផង។ គ្រប់​ធញ្ញជាតិ​ផ្សេង​ទៀត​ដែល​សម្បូរ វីតាមីន E​ មាន​ដូចជា សណ្តែក​ដី និង គ្រាប់​ផ្កា​ឈូក​រ័ត្ន ជាដើម។

៤. ទឹក​ដោះ​គោ និង យ៉ាអួរ

ក្រៅ​ពី​ស៊ុត វីតាមីន​ A ក៏​មាន​ស្ថិត​នៅ​ក្នុង​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ និង យ៉ាអួរ ផង​ដែរ ដែល​វីតាមីន A​ នេះ​ផង​ដែរ​មាន​ផ្ទុក​ជាតិ​ ស័ង្កសី​ដែល​ជួយ​ពាំ​នាំ ជីវជាតិ​ពី​ថ្លើម​មក​កាន់​ភ្នែក​ ហើយ​វា​ក៏​ជួយ​ដល់​ការ​មើល​ពេល​យប់​ផង​ដែរ។

៥. ការ៉ុត

អ្នក​ច្បាស់​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​ ការ៉ុត មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​ភ្នែក​ ។ ការ៉ុត​មាន​ផ្ទុក​ វីតាមីន​ A និង បេតា Carotene ​ដែល​ជួយ​ការពារ​ស្រទាប់​ភ្នែក​ និង​ ការពារ​ការ​ឆ្លង​មេរោគ​នៃ​ភ្នែក​ ។

៦. ខាត់ណា
1,2,3

 

ខាត់ណា​គឺ​ជា​ បន្លែ​ដែល​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សុខភាព​ភ្នែក​ ព្រោះ​វា​មាន​ផ្ទុក​ វីតាមីន សារធាតុ​ចិញ្ចឹម​ និង ជាតិ​រ៉ែ​ច្រើន​ប្រភេទ​ ដែល​ជាតិ​ទំាំង​អស់​នេះ​ជួយ​ទប់​ស្កាត់​នូវ​បញ្ហា​ភ្នែក​ទំាង​ធ្ងន់​ និង ស្រាល។

៧. ផ្លែ​ក្រូច

ផ្លែ​ក្រូច មាន​សម្បូរ​ទៅ​ដោយ​វីតាមីន​ C​ដែល​ផ្តោត​សំខាន់​ទៅ​លើ​សុខភាព​ភ្នែក​។ វា​មាន​តួនាទី​ជួយដល់​សុខភាព​នៃ​សរសៃ​ភ្នែក​ និងធ្វើ​ឱ្យ​ភ្នែក​មាន​សភាព​ភ្លឺ និង​ច្បាស់​ល្អ៕


អត្ថបទ​គួរអាន៖

ដោយៈ Beauty Recipe
ប្រភពៈ kanha


បញ្ចេញមតិ/Comment
  •  ផលិតផល លក់ដាច់ ៖


    សេវាដឹកជញ្ជូន៖
    ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ផលិតផលជូនអតិថិជន គ្រប់ខេត្ត/ក្រុង ដោយឥតគិតថ្លៃ!!



    សេវាដឹកជញ្ចូន

    សម្រាប់អតិថិជនកុម្ម៉ង់ទិញ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តគឺ សេវាកម្មដឹកជញ្ជូន លឿនរហ័សទាន់ចិត្ត។

    វិធីសាស្រ្តទូទាត់ប្រាក់

    ១. ទូទាត់ពេលទំនិញដឹកជញ្ជូនទៅដល់កន្លែង ឬទីតាំងណាត់ជួប
    ២. ទូទាត់តាមភ្ញាក់ងារ Wing, e-Money ឬ TrueMoney
    ៣. ទូទាត់តាមធនាគា ABA ឬ Cathay iBanking
    ៤. ទូទាត់តាម លីហួរវេលយ ឬ AMK
    ៥. ទូទាត់តាម Online (Credit/Debit Card)
    វិធីសាស្រ្តទូទាត់ប្រាក់