តិចនិកងាយៗដោះស្រាយបញ្ហាស្បែកក្រិន អុជខ្មៅ គ្រើមដូចស្បែកមាន់

 1767
ថ្ងៃផ្សាយ | 31-01-2020 ប្រភេទ | សម្រស់ស្រ្តី
តិចនិកងាយៗដោះស្រាយបញ្ហាស្បែកក្រិន អុជខ្មៅ គ្រើមដូចស្បែកមាន់

​មនុស្ស​ស្រី​ដែល​ជួប​ប្រទះ​បញ្ហា​ស្បែក​កន្ទួល ​អុជ​ៗ​មិន​ម៉ត់​រលោង ​ដែល​គេ​និយម​ហៅ​ថា ​ស្បែក​មាន់ ​ប្រាកដ​ជា​ឈឺ​ក្បាល និង​អៀន​ខ្មាស​ខ្លាំង​មិន​ខាន។ ​​នៅ​ពេល​ស្បែក​ស្ងួត​ខ្លាំង គ្រើម ​ធ្វើ​ឲ្យ​​ឡើង​អុជ​ៗ ​ជួន​កាល​ទៅ​ជា​ក្រហម និង​ខ្មៅ​ជុំ​វិញ​ទៀត​ផង។ ​​សម្រាប់​ស្បែក​ដៃ​ដែល​មាន​បញ្ហា​នេះ ​ច្រើន​តែ​មិន​សូវ​ដុះ​រោម ដែល​ទាំង​អស់​នេះ​បង្កើត​ក្ដី​បារម្ភ​ខ្លាំង​ដល់​នារី​ទាំង​អស់។

មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទូល​អុជ​ៗ​ដូច​ស្បែក​មាន់

ហេតុ​ផល​ចម្បង​មួយ ​ដោយសារ​ប្រតិកម្ម​អាឡែហ្ស៊ី​​សារធាតុ​គី​មី ​ឬ​អាកាសធាតុ​ពេញ​ដោយ​ធូលី​និង​ការ​បំពុល​ខ្យល់​ក្នុង​បរិយាកាស ភាព​ខុស​ប្រក្រតី​របស់​កោសិកា​ស្បែក ការ​ស្ទះ​រន្ធ​ញើស​​ដោយ​មិន​បាន​សម្អាត​ឲ្យ​បាន​ស្អាត​ជា​ដើម។ អ្នក​មាន​ស្បែក​ក្លៀក​មិន​ម៉ត់​ល្អ ឡើង​ដូច​ស្បែក​មាន់​ដែរ ​នោះ​មក​ពី​​​ពេល​កោរ​ឬ​ដក​រោម​ក្លៀក​ខុស​បច្ចេកទេស ​បណ្ដាល​ឲ្យ​ស្បែក​ទៅ​ជា​​រលាក ​និង​មាន​ស្នាម​ខ្មៅ​អុជ​ៗ​​កើត​ឡើង។

1

ដំណោះស្រាយ
​១. ​​កុំ​ងូត​ទឹក​ក្ដៅ​ខ្លាំង

​ងូត​ទឹក​​ក្នុង​កម្រិត​សីតុណ្ហភាព​ក្ដៅ​ពេក ​ងាយ​ឲ្យ​ស្បែក​ស្ងួត ​កង្វះ​សំណើម បណ្ដាល​ឲ្យ​ឡើង​ជា​ស្បែក​មាន់។ ​​ជា​ការ​ល្អ ​គួរ​​ងូត​ទឹក​ក្ដៅ​ខណ្ឌ​ៗ ​បាន​ហើយ។ ​មួយ​វិញ​ទៀត ​កុំ​ប្រើ​សាប៊ូ​ដុំ​ដែល​កាត់​ខ្លាំង គួរ​ប្រើ​សាប៊ូ​ទឹក​ដែល​មាន​កម្រិត​ជាតិ​កាត់​ស្រាល​ៗ ដែល​ជួយ​​ជួស​ជុល​ស្បែក​កុំ​ឲ្យ​ខូត​ខាត​​​កាន់​តែ​ខ្លាំង។

២. ជ្រើស​រើស​ផលិត​ផល​សម្រាប់​ស្បែក​​ស្ងួត

​គួរ​ទិញ​ផលិតផល​ណា​ដែល​ផ្ដល់​សំណើម​ទន់​ដល់​ស្បែក ​ការពារ​មិន​ឲ្យ​រលាក​រោល និង​មាន​កម្រិត​អា​ស៊ីត​ស្រាល​ៗ។ ​លើស​ពី​នេះ ​វា​ក៏​ជួយ​ឲ្យ​ស្បែក​សម្រាក​និង​មិន​ស្ទះ​​រន្ធ​ញើស​ផង​ដែរ ​ខណៈ​ដែល​​អ្នក​កំពុង​ជួប​បញ្ហា​ស្បែក​មាន់​បែប​នេះ​។

​៣. ផ្ដល់​សំណើម​ដល់​ស្បែក​គ្រប់​ពេល

​ដូច​ការ​បង្ហាញ​ខាង​លើ ​ដោយសារ​តែ​ស្បែក​ស្ងួត​ខ្លាំង​នោះ​ងាយ​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​ដូច​ស្បែក​មាន់​​ណាស់។ ​ម្ល៉ោះ​ហើយ ​នារី​ទាំង​អស់​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់​ដោយ​​ផ្ដល់​សំណើម​គ្រប់​ពេល​ដល់​ស្បែក។ ​ដោយ​កា​ប្រើ​គ្រីម​ផ្ដល់​សំណើម​ពិសេស​ ដូច​​ជា ​ឡេ​ផ្សំ​ពី​ប្រេង​អូ​លីវ ​ជា​ដើម ​​អ្នក​គួរ​លាប​ឲ្យ​បាន​ទៀង​ទាត់។ ​

2

​ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ងាយ​ៗ​៣​យ៉ាង​ខាង​លើ ​ស្បែក​ស្ងួត ​ក្រិន​ ឡើង​កន្ទួល​ដូច​ស្បែក​មាន់​នឹង​ចេញ​ឆ្ងាយ​មិន​ខាន។ ​​បន្ថែម​ពី​នេះ ​ស្ត្រី​ទាំង​អស់​កុំ​ភ្លេច​ផ្ដល់​ជីវជាតិ​ដល់​ស្បែក​ដោយ​ការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​និង​អាហារ​មាន​ប្រូតេអ៊ីន​ នោះ​ស្បែក​​ទន់​រលោង​នឹង​ត្រលប់​មក​វិញ​ជា​មិន​ខាន៕​​​​


អានបន្ត៖ តើវីតាមីន Biotin (B7) មានតួនាទី ឬផលប្រយោជន៌អ្វីខ្លះដល់រាងកាយ?

អានបន្ត៖ ប្រយ័ត្ន! ទទួលទានច្រើនពេក “តែបៃតង” នឹងបង្កផលប៉ះពាល់ទាំងនេះ

អានបន្តរ៖ កម្ចាត់សត្វល្អិត ប៉ារ៉ាសិត និងជាតិពុល ពីរាងកាយ ត្រឹមរយៈពេល៧ថ្ងៃ

ដោយៈ Beauty Recipe
ប្រភពៈ kanha


បញ្ចេញមតិ/Comment
  •  ផលិតផល លក់ដាច់ ៖


    សេវាដឹកជញ្ជូន៖
    ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ផលិតផលជូនអតិថិជន គ្រប់ខេត្ត/ក្រុង ដោយឥតគិតថ្លៃ!!



    សេវាដឹកជញ្ចូន

    សម្រាប់អតិថិជនកុម្ម៉ង់ទិញ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តគឺ សេវាកម្មដឹកជញ្ជូន លឿនរហ័សទាន់ចិត្ត។

    វិធីសាស្រ្តទូទាត់ប្រាក់

    ១. ទូទាត់ពេលទំនិញដឹកជញ្ជូនទៅដល់កន្លែង ឬទីតាំងណាត់ជួប
    ២. ទូទាត់តាមភ្ញាក់ងារ Wing, e-Money ឬ TrueMoney
    ៣. ទូទាត់តាមធនាគា ABA ឬ Cathay iBanking
    ៤. ទូទាត់តាម លីហួរវេលយ ឬ AMK
    ៥. ទូទាត់តាម Online (Credit/Debit Card)
    វិធីសាស្រ្តទូទាត់ប្រាក់