មនុស្សស្រីដែលជួបប្រទះបញ្ហាស្បែកកន្ទួល អុជៗមិនម៉ត់រលោង ដែលគេនិយមហៅថា ស្បែកមាន់ ប្រាកដជាឈឺក្បាល និងអៀនខ្មាសខ្លាំងមិនខាន។ នៅពេលស្បែកស្ងួតខ្លាំង គ្រើម ធ្វើឲ្យឡើងអុជៗ ជួនកាលទៅជាក្រហម និងខ្មៅជុំវិញទៀតផង។ សម្រាប់ស្បែកដៃដែលមានបញ្ហានេះ ច្រើនតែមិនសូវដុះរោម ដែលទាំងអស់នេះបង្កើតក្ដីបារម្ភខ្លាំងដល់នារីទាំងអស់។
មូលហេតុធ្វើឲ្យស្បែកឡើងកន្ទូលអុជៗដូចស្បែកមាន់
ហេតុផលចម្បងមួយ ដោយសារប្រតិកម្មអាឡែហ្ស៊ីសារធាតុគីមី ឬអាកាសធាតុពេញដោយធូលីនិងការបំពុលខ្យល់ក្នុងបរិយាកាស ភាពខុសប្រក្រតីរបស់កោសិកាស្បែក ការស្ទះរន្ធញើសដោយមិនបានសម្អាតឲ្យបានស្អាតជាដើម។ អ្នកមានស្បែកក្លៀកមិនម៉ត់ល្អ ឡើងដូចស្បែកមាន់ដែរ នោះមកពីពេលកោរឬដករោមក្លៀកខុសបច្ចេកទេស បណ្ដាលឲ្យស្បែកទៅជារលាក និងមានស្នាមខ្មៅអុជៗកើតឡើង។
1
ដំណោះស្រាយ
១. កុំងូតទឹកក្ដៅខ្លាំង
ងូតទឹកក្នុងកម្រិតសីតុណ្ហភាពក្ដៅពេក ងាយឲ្យស្បែកស្ងួត កង្វះសំណើម បណ្ដាលឲ្យឡើងជាស្បែកមាន់។ ជាការល្អ គួរងូតទឹកក្ដៅខណ្ឌៗ បានហើយ។ មួយវិញទៀត កុំប្រើសាប៊ូដុំដែលកាត់ខ្លាំង គួរប្រើសាប៊ូទឹកដែលមានកម្រិតជាតិកាត់ស្រាលៗ ដែលជួយជួសជុលស្បែកកុំឲ្យខូតខាតកាន់តែខ្លាំង។
២. ជ្រើសរើសផលិតផលសម្រាប់ស្បែកស្ងួត
គួរទិញផលិតផលណាដែលផ្ដល់សំណើមទន់ដល់ស្បែក ការពារមិនឲ្យរលាករោល និងមានកម្រិតអាស៊ីតស្រាលៗ។ លើសពីនេះ វាក៏ជួយឲ្យស្បែកសម្រាកនិងមិនស្ទះរន្ធញើសផងដែរ ខណៈដែលអ្នកកំពុងជួបបញ្ហាស្បែកមាន់បែបនេះ។
៣. ផ្ដល់សំណើមដល់ស្បែកគ្រប់ពេល
ដូចការបង្ហាញខាងលើ ដោយសារតែស្បែកស្ងួតខ្លាំងនោះងាយធ្វើឲ្យស្បែកឡើងកន្ទួលដូចស្បែកមាន់ណាស់។ ម្ល៉ោះហើយ នារីទាំងអស់ត្រូវយកចិត្តទុកដាក់ដោយផ្ដល់សំណើមគ្រប់ពេលដល់ស្បែក។ ដោយកាប្រើគ្រីមផ្ដល់សំណើមពិសេស ដូចជា ឡេផ្សំពីប្រេងអូលីវ ជាដើម អ្នកគួរលាបឲ្យបានទៀងទាត់។
2
ដោយគ្រាន់តែអនុវត្តវិធីងាយៗ៣យ៉ាងខាងលើ ស្បែកស្ងួត ក្រិន ឡើងកន្ទួលដូចស្បែកមាន់នឹងចេញឆ្ងាយមិនខាន។ បន្ថែមពីនេះ ស្ត្រីទាំងអស់កុំភ្លេចផ្ដល់ជីវជាតិដល់ស្បែកដោយការផឹកទឹកឲ្យបានច្រើន និងអាហារមានប្រូតេអ៊ីន នោះស្បែកទន់រលោងនឹងត្រលប់មកវិញជាមិនខាន៕
អានបន្ត៖ តើវីតាមីន Biotin (B7) មានតួនាទី ឬផលប្រយោជន៌អ្វីខ្លះដល់រាងកាយ?
អានបន្ត៖ ប្រយ័ត្ន! ទទួលទានច្រើនពេក “តែបៃតង” នឹងបង្កផលប៉ះពាល់ទាំងនេះ
អានបន្តរ៖ កម្ចាត់សត្វល្អិត ប៉ារ៉ាសិត និងជាតិពុល ពីរាងកាយ ត្រឹមរយៈពេល៧ថ្ងៃ