ប្រយ័ត្ន! ទទួលទានច្រើនពេក “តែបៃតង” នឹងបង្កផលប៉ះពាល់ទាំងនេះ

 885
ថ្ងៃផ្សាយ | 31-01-2020 ប្រភេទ | សុខភាពទូទៅ
ប្រយ័ត្ន! ទទួលទានច្រើនពេក “តែបៃតង” នឹងបង្កផលប៉ះពាល់ទាំងនេះ

ពិតណាស់មិនថាជាអ្វីក៏ដោយការទទួលទានច្រើនពេក គឺមិនល្អឡើយ។ ចំពោះតែបៃតងក៏ដូចគ្នា! ជាពិសេសប្រសិនបើអ្នកប្រតិកម្មនឹងជាតិកាហ្វេអ៊ីននោះការទទួលទានតែបៃតងអាចជះផលប៉ះពាល់គួរឱ្យបារម្ភមួយចំនួនដូចខាងក្រោម៖

១. បញ្ហាថប់បារម្ភ

ទោះបីជាការទទួលទានតែបៃតងត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាថប់បារម្ភ ប៉ុន្តែក៏ព្រោះភេសជ្ជៈនេះមានផ្ទុកជាតិកាហ្វេអ៊ីននោះការទទួលទានច្រើនពែងពេកក្នុងមួយថ្ងៃ ឬឆុងតែចាស់ពេកអាចបណ្ដាលឱ្យអាការៈនៃបញ្ហាថប់បារម្ភកាន់តែអាក្រក់ឡើង។

២. រាគ

ការទទួលទានតែបៃតងច្រើនក្នុងរយៈពេលខ្លីមួយអាចបណ្ដាលឱ្យរាគបានយ៉ាងងាយ។ វាមិនត្រឹមតែប្រព័ន្ធសសៃប្រសាទប៉ុណ្ណោះទេដែលត្រូវបានរំញោចដោយកាហ្វេអ៊ីនក្នុងតែបៃតង ប៉ុន្តែប្រព័ន្ធរំលាយអាហារក៏ដូចគ្នា។ លើសពីនេះទៅទៀតតែបៃតងមានលក្ខណៈបន្ទន់លាមកដែលធ្វើឱ្យរាវនិងងាយបញ្ចេញ។ អាការៈឈឺក្នុងពោះក៏អាចកើតមានឡើងសម្រាប់អ្នកដែលមិនអាចគ្រប់គ្រងការទទួលទានតែបៃតងច្រើនពេកផងដែរ។

3

៣. ខ្វះគ្រាប់ឈាមក្រហម

អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម ឬអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺនេះគួរចៀសវាងទទួលទានតែបៃង។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មដែលតែបៃតងមានផ្ទុកអាចរារាំងការស្រូបយកជាតិដែកដែលចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។

៤. គេងមិនលក់

ការទទួលទានតែបៃតងច្រើនពេក ឬការទទួលទានតែបៃតងមុនពេលចូលគេងអាចបណ្ដាលឱ្យគេងមិនលក់។ នេះក៏ព្រោះតែជាតិកាហ្វេអ៊ីនមានឥទ្ធិពលរំញោចសសៃប្រសាទ ហើយអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយពី ៤ ទៅ ៦ ម៉ោងឯណោះ។ ហើយប្រសិនបើអ្នកទទួលទានតែបៃតងច្រើន ឬភេសជ្ជៈកាហ្វេអ៊ីនណាមួយកំឡុងម៉ោងប្រហែល ៣ ថ្ងៃនោះកាហ្វេអ៊ីនអាចស្ថិតនៅក្នុងលំហូរឈាមដល់ម៉ោង ៩ យប់ឯណោះ។

៥. ជំងឺពុកឆ្អឹង

1,2

មិនត្រឹមតែជាតិដែកទេដែលតែបៃតងអាចរារាំងការស្រូបយកបានត្រឹមត្រូវ ប៉ុន្តែរួមទាំងជាតិកាល់ស្យូមផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាកាល់ស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពឆ្អឹងរឹងមាំ។ នេះហើយជាមូលហេតុដែលការទទួលទានតែបៃតងច្រើនពេក គឺមិនល្អឡើយ ជាពិសេសសម្រាប់អ្នកដែលងាយប្រតិកម្មនឹងភេសជ្ជៈនេះ។ សម្រាប់អ្នកដែលប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺពុកឆ្អឹងដូចជាមនុស្សចាស់និងស្ត្រីអស់រដូវគួរគិតឡើងវិញឱ្យបានច្បាស់មុននឹងទទួលទានតែបៃតងច្រើនពែងក្នុងមួយថ្ងៃ៕


អត្ថបទ​គួរអាន៖

ដោយៈ Beauty Recipe
ប្រភពៈ health.com.kh


បញ្ចេញមតិ/Comment
  •  ផលិតផល លក់ដាច់ ៖


    សេវាដឹកជញ្ជូន៖
    ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ផលិតផលជូនអតិថិជន គ្រប់ខេត្ត/ក្រុង ដោយឥតគិតថ្លៃ!!



    សេវាដឹកជញ្ចូន

    សម្រាប់អតិថិជនកុម្ម៉ង់ទិញ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តគឺ សេវាកម្មដឹកជញ្ជូន លឿនរហ័សទាន់ចិត្ត។

    វិធីសាស្រ្តទូទាត់ប្រាក់

    ១. ទូទាត់ពេលទំនិញដឹកជញ្ជូនទៅដល់កន្លែង ឬទីតាំងណាត់ជួប
    ២. ទូទាត់តាមភ្ញាក់ងារ Wing, e-Money ឬ TrueMoney
    ៣. ទូទាត់តាមធនាគា ABA ឬ Cathay iBanking
    ៤. ទូទាត់តាម លីហួរវេលយ ឬ AMK
    ៥. ទូទាត់តាម Online (Credit/Debit Card)
    វិធីសាស្រ្តទូទាត់ប្រាក់